លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ដឹកនាំក្រុមការងារ យកទឹកទៅបញ្ចូលក្នុងស្រះកសិន្ធុប្រាសាទបាគង - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, June 11, 2020

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ដឹកនាំក្រុមការងារ យកទឹកទៅបញ្ចូលក្នុងស្រះកសិន្ធុប្រាសាទបាគង

ខេត្តសៀមរាប៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានអោយដឹងថា នៅក្នុងស្រះកសិន្ធុប្រាសាទបាគង គិតត្រឹមល្ងាច​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ​ ក្រោមការជួយជម្រុញគាំទ្រ និងយកចិត្តដាក់ខ្ពស់​ ពីសំណាក់ ឯកឧត្តម ទៀ​ សីហា​អភិបាលនៃគណៈអភិបាលខេត្តសៀមរាប​ ក្រុមការងារត្រូវបានចែកចេញជាបីក្រុម :

ក្រុម​ទី០១/ ប្រើប្រាស់​ រថយន្តពន្លត់អគ្គីភ័យដឹកទឹកចំនួន ៦គ្រឿង ក្នុងនោះមាន រថយន្តមកពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប២គ្រឿង ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ២គ្រឿង អធិការនគរបាលស្រុកប្រាសាទបាគង ១គ្រឿង និងរថយន្តរបស់អាជ្ញាធរជាតិអប្សរា ១គ្រឿង ដឹកទឹកយកមកបូមបញ្ចូលក្នុងកសិន្ធុដើម្បីសង្គ្រោះត្រីជំហានដំបូង បានចំនួន ២៥ឡាន ។

ក្រុមទី២/ អនុវត្តដោយក្រុមការងារ អាជ្ញាធរជាតិអប្សរា​ កំពុងបុកអណ្តូងបានជម្រៅ​ប្រមាណ៣០ម៉ែត្រហើយ កំពុងត្រៀមបូមចេញ​។

ក្រុមទី២/ ជាក្រុមជីកស្រះដោយដៃ​ក្នុងក​សិន្ធុនេះ​ មានការងារអាជ្ញាធរជាតិអប្សរា មន្ត្រីសាលាស្រុក និងបងប្អូនប្រជាពលរដ្ឋ​ស្មគ្រ័ចិត្តចូលរួម ព្រោះគ្រឿងចក្រមិនអាចចូលធ្វើការបាន ដើម្បីត្រៀមផ្ទេរត្រីដែលនៅសេសសល់ ចូលមកកន្លែងថ្មីនេះ​។ នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ កម្លាំងគណៈបញ្ចាការឯកភាពស្រុក ប្រមាណ១៣០នាក់​និងបញ្ជូនទៅបន្ថែមសំរាប់ចូលរួម​ ក្នុងការជួយជីកស្រះបន្ត។

តាមការសង្កេតបន្ទាប់ពីយើងបានបូមទឹកចូលក្នុងក​សិន្ធុ​ហើយ​ ត្រីជាច្រើន ដែលនៅសេសសល់ បានចាប់ផ្តើមហែលទឹកផ្លាស់ប្តូរទីតាំង ដែលអាចអោយយើងសន្និដ្ឋានបាន ថាយើងនៅមានឪកាសច្រើន សម្រាប់កិច្ចការងារជួយសង្គ្រោះត្រីទាំងនេះបានផងដែរ៕




No comments:

Post a Comment

Pages