ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី11 ខែមិថុនា ឆ្នាំ2020 នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំបូកសរុបការងារ ប្រចាំខែ ឧសភា ឆ្នាំ២០២០ ទិសដៅការងារបន្ត និងសម្រួលភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងក៏មានការចូលរួមពីស្នងការរង នាយ-នាយរងការិយាល័ផងដែរ។
ក្នុងពិធីប្រកាស តួនាទី និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុមានចំនួនសរុប៨៦នាក់ដែលមានតែងតាំងមុខតំណែង ចំនួន២៩នាក់ សម្រួលភារកិច្ច ចំនួន០៦នាក់ (ក្នុងនោះមានបំពាក់សក្តិចំនួន០៨នាក់) ថ្នាក់វរសេនីយ៍ទោ ចំនួន២០នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន២១នាក់ ថ្នាក់អនុសេនីយ៍ឯក ចំនួន០៣នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន០៩នាក់ និងថ្នាក់អនុសេនីយ៍ត្រី ចំនួន០៦នាក់ផងដែរ។
ក្រោយពីលោកឧត្តមសេនីយ៍ត្រី អុឹម វលក្ខណ៍ ស្នងការរងផែនសេនាធិការរាយការណ៍អំពីររបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែឧសភា ជូនលោកឧត្តមសេនីយ៍ស្នងការរួចមក លោកឧត្តមសេនីយ៍ស្នងការបានធ្វើការគាំទ្រ និងកោតសរសើរដល់កងកម្លាំងជំនាញទាំងអស់ដែលខិតខំបំពេញកាតព្វកិច្ចតាមជំនាញរបស់ខ្លួនជាពិសេស ការបង្រ្កាបបាននូវបទល្មើសដ៏ស្មុគស្មាញកន្លងមក ដែលទាំងនេះសុទ្ធសឹងជាកិច្ចការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានប្រសាសន៍ណែនាំចង្អុលបង្ហាញដល់មន្ត្រីនគរបាលទើបទទួលតួនាទីថ្មី និងបំពាក់ឋានន្តរសក្តិនាពេលនេះ និងមន្រ្តីជំនាញក្រោមឱវាទទាំងអស់ ពេលចុះទៅបំពេញការងារដាច់ខាតត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិ ខិតខំរួមគ្នាបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ពេលចុះបំពេញការងារត្រូវមានភាពទន់ភ្លន់ តែមឺងម៉ាត់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ៕
Thursday, June 11, 2020
Home
ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុបការងារ ប្រចាំខែ ឧសភា ឆ្នាំ២០២០ ទិសដៅការងារបន្ត និងសម្រួលភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
កិច្ចប្រជុំបូកសរុបការងារ ប្រចាំខែ ឧសភា ឆ្នាំ២០២០ ទិសដៅការងារបន្ត និងសម្រួលភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496









No comments:
Post a Comment