នៅក្នុងពិធីនោះដែរក៏មានពិធីប្រកាសសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការផ្ទេរភាកិច្ច តែងតាំងមុខតំណែង និងតម្លេីងឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃវរសេនាតូចនគរបាលព្រំដែនគោកលេខ៣០៣ ដោយលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក។
ស្ថិតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលវរសេនាតូចនគរបាលព្រំដែនគោកទាំងអស់ ជាពិសេសមន្រ្តីនគរបាលដែលទើបប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច និងទទួុលខុសត្រូវលើចំណុចគោលដៅការងាររៀងៗខ្លួុន ម្យ៉ាងវិញទៀតកងកម្លាំងត្រូវគោរពវិន័យលេខ០០៦អោយបានល្អប្រសើរបន្ថែមទៀត និងមានស្មារតីទទួុលខុសត្រូវការពារតាមតំបន់ព្រំដែនក្នុងមូលដ្ឋានរបស់ខ្លួុន ចុះល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន បង្គោលសីមាដែលបានបោះរួចជាប្រចាំ។
ជាកិច្ចបញ្ជប់លោកឧត្តមសេនីយ៍ ស្នងការ បានឧបត្ថម្ភនូវ អង្ករចំនួន០២តោន, ប្រេងឆា០២កេះ, ទឹកត្រី០៤កេះ, ត្រីខ០១កេះ, សាច់ប៉ាត់តេ០១កេះ, ប៊ីចេង២០កញ្ជប់ ដល់ទីបញ្ជាការវរសេនាតូចទាំងពីរផងដែរ៕







No comments:
Post a Comment