ភ្នំពេញ៖ បងប្អូនស្រី២នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធម័ ខណៈដែលពួកគេនាំគ្នាចុះងូតទឹកស្រះ ហើយបានហែលទៅបេះផ្លែឈូក លុះដល់កន្លែងទឹកជ្រៅ ក៏ផុតជើងលង់ទឹកស្លាប់ទាំង២នាក់តែម្តង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីព្រឹក នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងស្រះឈូកមួយកន្លែង ស្ថិតក្នុងភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពពីអាណាព្យាលបានអោយដឹងថា កូនស្រីទាំង២ដែលលង់ទឹកស្លាប់ជាបងប្អូនជីដូនមួយគ្នា ទី១មានឈ្មោះ វុទ្ធី វត្តី អាយុ១១ឆ្នាំ ចំណែកទី២មានឈ្មោះ សើ កែវរក្សា អាយុ៩ឆ្នាំ អ្នកទាំង២ជាសិស្សរៀននៅសាលាអង្គបឹងចក និងស្នាក់នៅចំណុចកើតហេតុខាងលើ ។
ប្រភពបានបន្តថា មុនពេលកើតហេតុ ពួកគេមាន៣នាក់ គឺប្រុស១នាក់ ស្រី២នាក់ នាំគ្នាទៅវាលស្រែជាមួយគ្នាលុះក្រោយមក អ្នកទាំង៣នាក់ បាននាំគ្នាទៅលេងនៅស្រះឈូក ហើយកូនស្រីទាំងពីរនាក់ បានចុះងូតទឹកលេង ចំណែកក្មេងប្រុស នៅអង្គុយចាំលើគោក ក្រោយមកទៀតកូនស្រីទាំងពីរបានហែលទៅបេះផ្លែឈូក តែជាអកុសល ហែលទៅដល់កន្លែងទឹកជ្រៅ ក៏ផុតដៃផុតជើង លង់ទឹកតែម្តង ចំណែកក្មេងប្រុសឃើញដូចនោះ ក៏រត់ទៅប្រាប់ជីដូនអោយហៅក្រុមគ្រួសារទៅជួយ និងបានយកក្មេងស្រីទាំងពីរទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលដែរ តែខាងគ្រូពេទ្យបញ្ជាក់ថា ក្មេងទាំងពីរបានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារយកសពមកផ្ទះ ដើម្បីធ្វើបុណ្យវិញ ។
ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យសាកសព និងធ្វើកំណត់ហេតុ បញ្ជាក់ថាជាករណីលង់ទឹកពិតមែន បន្ទាប់មកក៏ប្រគល់សពជូនទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យ ៕
Thursday, June 25, 2020
ពីរនាក់បងប្អូននាំគ្នាចុះងូតទឹក ហែលទៅបេះផ្លែឈូក បែរជាលង់ទឹកស្លាប់ទាំងពីរនាក់
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496






No comments:
Post a Comment