ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង ស្ដីពីការសាងសង់ ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, June 25, 2020

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង ស្ដីពីការសាងសង់ ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បាន រៀបចំកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងនៃកិច្ចព្រម ព្រៀងរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្ដីពីការសាងសង់ស្ពានព្រំដែនថ្មី នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ-បានផាកកាដ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលខេត្ត អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំង​អង្គភាពនានាជាច្រើនផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ បានលើកឡើងថា ការរៀប​ចំកិច្ចប្រជុំនេះ គឺដើម្បីរួមគ្នាពិនិត្យ កែសម្រួលលើ​កិច្ចព្រមព្រៀងស្ដីពីការ​សាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដនេះ ហើយការរៀប​ចំកិច្ចព្រមព្រៀងនេះផងដែរ ភាគីថៃបានយល់ព្រមផ្ដល់ជំនួយខាងហិរញ្ញវត្ថុ និងការសាងសង់ស្ពានថ្មឆ្លងកាត់ព្រំដែននេះ ជំនួសឲ្យស្ពានដែលកំពុងមានបច្ចុប្បន្ន។ ឯកឧត្តមបានបន្ថែមថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមសូមសម្ដែងការ​អរគុណ​ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់នូវមតិយោបល់លើសេចក្ដីព្រាងកិច្ចព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃក៏​បានកែសម្រួលទៅតាមយោបល់ ស្ថាប័ននិងភាគីពាក់ព័ន្ធផងដែរ។

ជាងនេះទៀត ឯកឧត្តមក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នារៀបចំសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ នៃខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្តចន្ទបូរីរបស់ថៃ គឺដើម្បីពង្រឹងសមត្ថភាព​ដឹកជញ្ជូនទំនិញចេញ-ចូល និងការឆ្លងកាត់ព្រំដែនរបស់ប្រទេសទាំងពីរ៕







No comments:

Post a Comment

Pages