អភិបាលខេត្តកោះកុង ជំរុញឱ្យប្រជាពលរដ្ឋរក្សាអនាម័យ និងបរិស្ថានឱ្យល្អ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, June 24, 2020

អភិបាលខេត្តកោះកុង ជំរុញឱ្យប្រជាពលរដ្ឋរក្សាអនាម័យ និងបរិស្ថានឱ្យល្អ

កោះកុង៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូន អ៊ុ ពូមីង ដែលធ្វើការខាងអនាម័យ ក្នុងក្រុងខេមរភូមិន្ទ ។

លោកស្រីអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សកម្មភាពយ៉ាងសកម្មរបស់បងប្អូន អ៊ុ ពូមីង ក្នុងការងារសំអាតអនាម័យដើម្បី សោភ័ណភាព និងសុខភាព របស់ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាមួយគ្នានេះផងដែរសូមអោយបងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសម្អាតអនាម័យ បរិស្ថានទាំងអស់គ្នា អនាម័យផ្តើមចេញពីយើងទាំងអស់គ្នា គ្រប់ផ្ទះមានអនាម័យល្អ គ្រប់ភូមិមានបរិស្ថានល្អ គ្រប់ឃុំ សង្កាត់ ពិតជាទទួលបានផាសុខភាព៕




No comments:

Post a Comment

Pages