នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥និង ១០ នាទី កម្លាំងនគរបាលការិយាល័យប្រឆាំង
គ្រឿងញៀន បានប្រើប្រាស់វិធានការជំនាញបង្ក្រាបករណី ជួញដូរនូវសារធាតុញៀនខុសច្បាប់
ចំនួន០១ ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន ០១ ករណី នៅចំណុចក្រោយវត្ត បិណ្ឌដី ស្ថិតក្នុងភូមិ ព្រៃគុយ ឃុំ ព្រៃគុយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ដកហូតបានម្សៅក្រាម ពណ៍ ស ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ៤៥ កញ្ចប់ មានទម្ងន់ ២៣ ក្រាម និងទូរស័ព្ទដៃចំនួន ០៣ គ្រឿង ពីជនសង្ស័យ÷
១-ឈ្មោះ លាង វាសនា ភេទ ប្រុស អាយុ១៩ ឆ្នាំ
មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រៃគុយ ឃុំ
ព្រៃគុយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
២-ឈ្មោះ ផុន ចាន់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ
មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃគុយ ឃុំ
ព្រៃគុយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានដដែល បានបន្តឲ្យដឹងថា ករណីខាងលើនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងនីតិវិធី ដើម្បីចាត់ការបន្ត ។
គួររំលឹកថា លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ជានិច្ចកាលបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយល់ដឹងអំពីឥទ្ធិពល នៃគ្រឿងញៀន ហើយចូលរួមក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដោយចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ នៅពេលដែលជួបប្រទះ ករណីជួញដូរ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ សូមបងប្អូនសហការមកសមត្ថកិច្ចជំនាញ ឲ្យបានទាន់ពេលវេលា ដើម្បីសមត្ថកិច្ច មានវិធានការ បង្ក្រាបបានទាន់ពេលវេលា ៕
Saturday, July 18, 2020
Home
ព័ត៌មានជាតិ
កម្លាំងការិយាល័យប្រឆាំង ខេត្តកំពង់ធំ ប្រើប្រាស់ វិធានការជំនាញ ដូចភ្លៀងរលឹម ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព
កម្លាំងការិយាល័យប្រឆាំង ខេត្តកំពង់ធំ ប្រើប្រាស់ វិធានការជំនាញ ដូចភ្លៀងរលឹម ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496





No comments:
Post a Comment