នៅព្រឹក ទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយឯកឧត្តម អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ពន្ធ័ អាជ្ញាធរស្រុកកំពង់សៀម ឃុំអំពិល និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យផ្លូវ១ខ្សែ ប្រវែង ១.៧១០ម៉ែត្រ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម បានកសាងរួចរាល់១០០%។
ក្នុងឱកាសចុះពិនិត្យ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាដលល់បងប្អូនប្រជាពលរដ្ឋឲ្យជួយថែរក្សានូវសមិទ្ធិផលនេះ ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង និងសូមបងប្អូនទាំងអស់ អប់រំបងប្អូន កូនចៅ ដែលរស់នៅតាមដងផ្លូវនេះ ពេលមានផ្លូវល្អ ស្រួលក្នុងការធ្វើដំណើរ តែក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្រប់គ្នា ដើម្បីបញ្ជៀសបានគ្រោះថ្នាក់នានាដែលអាចនឹងកើតមានគ្រប់ពេលវេលា។
ទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ អ្នកធ្វើដំណើរ ឆ្លងកាត់ និងភ្ញៀវទេសចរណ៍ដែលអញ្ជើញមកទស្សនារមណីយដ្ឋានប្រាសាទនគរបាជ័យ បានសាទរចំពោះសមិទ្ធិផលដ៏ថ្មីស្រឡាង១ខ្សែនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំកសាងផ្លូវ១ខ្សែនេះ ទុកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗ។
សូមបញ្ចាក់ថា គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែបណ្ដោយប្រវែង ១.៧១០ម៉ែត្រ និងប្រវែងទទឹង ៦ម៉ែត្រ បានចាប់ផ្តើមការដ្ឋានសាងសង់នៅដើមខែឧសភា ដោយប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ។ ម្យ៉ាងទៀត ផ្លូវនេះក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ ដ៏វ័យចំណាស់ ១កន្លែង របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ផងដែរ៕
Saturday, July 18, 2020
Home
ព័ត៌មានជាតិ
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យផ្លូវ១ខ្សែ ប្រវែង ១.៧១០ម៉ែត្រ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យផ្លូវ១ខ្សែ ប្រវែង ១.៧១០ម៉ែត្រ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496





No comments:
Post a Comment