អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, July 17, 2020

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានចូលរួមពី អគ្គនាយក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងភាគីពាក់ព័ន្ធជាច្រើនទៀត។

យោងតាមរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជាទូទៅនៅលើពិភពលោក ចំពោះការរាតត្បាតនៃជំងឺរីកូរីដ-១៩ បានធ្វើឲ្យអាជ្ញាធរគ្រប់ប្រទេស ផ្អាកជាបណ្ដោះអាសន្នការចរាចរឆ្លងដែន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ចាប់ពីខែមីនាមក បណ្ដាលឲ្យភ្ញៀវបរទេសចូលកម្ពុជាមានការថយចុះយ៉ាងគំហុក។

ជាក់ស្តែង ក្នុងឆមាសទី១នេះ ភ្ញៀវថយចុះ ៥៥,៦៨% ប្រៀបធៀបទៅឆមាសទី១ ឆ្នាំ២០១៩ ក្នុងនោះ ភ្ញៀវទេសចរថយចុះ ៥៣,៨៦% អ្នកជំនួញ៦៦,១០%។

ជាមួយនោះ ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញទៅ បរទេស ថយចុះ ៦២,១៦% និងពលករខ្មែរទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរទេសចាប់បញ្ជូនមកវិញ ក៏ថយចុះ ៦០,៣៩%។

នាឱកាសនោះ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ចំពោះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលបានរៀបចំកម្មវិធីនេះឡើង ព្រោះមានសារៈសំខាន់ក្នុងការផ្ដល់ព័ត៌មានទៅប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមរីករាយដោយពិនិត្យឃើញនូវវការរីកចម្រើន និងវិវត្តន៍នៃការយល់ដឹងរបស់មន្ដ្រីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ទាំងអស់។

ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងបន្ដរីកចម្រើនបន្ថែមទៀត ជាពិសេស កងកម្លាំងទាំងអស់ដែលនៅក្នុងចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រាជធានី-ខេត្ត នឹងបន្ដការយល់ដឹងបន្ថែមទៀត ដើម្បីសង្គមជាតិទាំងមូល។ ហើយថ្ងៃក្រោយនឹងជួយការងារដល់ សន្ដិសុខជាតិ និងអភិវឌ្ឍន៍មាតុភូមិ និងសង្គមជាតិ បានរីកចម្រើនប្រសើរនៅថ្ងៃមុខ៕







No comments:

Post a Comment

Pages