រដ្ឋបាលខេត្តក្រចេះ ប្រគល់Tebletបន្ថែមដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជម្ងឺកូវីដ-១៩ - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, July 18, 2020

រដ្ឋបាលខេត្តក្រចេះ ប្រគល់Tebletបន្ថែមដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជម្ងឺកូវីដ-១៩

ខេត្តក្រចេះ៖ ដើម្បីពន្លឿន និងគ្រប់គ្រងភាពមិនប្រក្រតីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានអញ្ជើញប្រគល់ Teblet១គ្រឿងបន្ថែមដល់រដ្ឋបាលឃុំសង្កាត់ទាំង៤៧ ក្នុងការពន្លឿន ដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ នៅក្នុងខេត្តក្រចេះអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតជាសកល ឲ្យប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។

ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត មានប្រសាសន៍បញ្ជាក់ថា នីតិវិធី និងបែបបទនៃការជ្រើសរើសគ្រួសារសម្ភាសន៍ នឹងដកពីបញ្ជីគ្រួសារក្រីក្រ មានគោលបំណងធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រ នៅតាមឃុំ-សង្កាត់ឲ្យមានគុណភាពខ្ពស់ ធានាឲ្យបានគ្រួសារក្រីក្រពិតប្រាកដត្រូវបានកំណត់ជ្រើសរើស ដាក់ក្នុងបញ្ជីគ្រួសារក្រីក្រ ហើយសូចនាករសំខាន់ៗសម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តជ្រើសរើសសម្ភាសន៍ និងការដកគ្រួសារពីបញ្ជីគ្រួសារក្រីក្រ គឺត្រូវគិតលើគ្រួសារដែលមានគេហដ្ឋាន ឬលំនៅឋានសមរម្យសម្រាប់រស់នៅដូចជា ផ្ទះប្រក់ស័ង្កសី ឬប្រក់ក្បឿង ឬផ្ទះថ្ម ឬមានលំនៅឋានសមរម្យ -មានទ្រព្យសម្បត្តិអាចមើលឃើញដោយភ្នែកផ្ទាល់ -មានប្រាក់ចំណូលប្រសើរឡើងពីសកម្មភាពការងារ -មានកម្លាំងពលកម្មក្នុងសកម្មភាពអាជីវកម្មសេដ្ឋកិច្ចគ្រួសារ -ប្រើប្រាស់គ្រឿងអលង្ការផ្សេងៗ ។

ឯកឧត្តមអភិបាលរងខេត្តបន្តថា ៖ សម្រាប់នីតិវិធីមិនជ្រើសរើសគ្រួសារសម្ភាសន៍ -ក្រុមប្រឹក្សាឃុំ-សង្កាត់គឺជាតួអង្គដ៏សំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តជ្រើសរើសគ្រួសារសម្ភាសន៍ និងមិនសម្ភាសន៍ -ក្រុមប្រឹក្សាឃុំសង្កាត់ទទួលពាក្យស្នើសុំសម្ភាសន៍ពីប្រជាជនក្រីក្រនៅតាមឃុំសង្កាត់របស់ខ្លួន -ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវប្រជុំពិនិត្យសម្រេចជ្រើសរើសគ្រួសារសម្ភាសន៍ដោយផ្អែកតាមលក្ខណវិនិច្ឆ័យនិងសូចនាករដែលបានកំណត់ឱ្យច្បាស់លាស់ ។

ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា ៖ ការផ្ដល់ផលិតនេះគឺជាការផ្ដល់លើកទី២ ដោយមួយឃុំទទួលបានមួយគ្រឿង ហើយលើកទី ២ នេះបានប្រគល់បន្ថែម ដោយសាររាជរដ្ឋាភិបាលមើលឃើញថាការផ្ដល់ជូន១គ្រឿងគឺមិនអាចបំរើការបានទាន់ពេលវេលានិងគ្រប់គ្រាន់ ហើយTebletទាំងពីរគ្រឿងនេះ គឺមានតួនាទី១សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផ្ដល់សាច់ប្រាក់នៅឃុំ និង១ទៀតសម្រាប់ប្រើប្រាស់ចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំតាមភូមិ និងខ្នងផ្ទះ ។







No comments:

Post a Comment

Pages