ពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរាជមន្ទី​​រ និងចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាតក្នុង​កំឡុងពេលកូវីដ១៩​ចំនួន៥០គ្រួសារ​ ស្ថិតនៅស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, August 6, 2020

ពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរាជមន្ទី​​រ និងចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាតក្នុង​កំឡុងពេលកូវីដ១៩​ចំនួន៥០គ្រួសារ​ ស្ថិតនៅស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​

ខេត្តស្វារៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍២រោច​ ខែស្រាពណ៍​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាល​ ឃុំរាជមន្ទីរស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អភិបាលរងខេត្ត​ លោកស្នងការ​ ស្នងការរង​ នគរបាលខេត្ត លោកអធិការដ្ឋាននគរបាលស្រុក​ លោកមេប៉ុស្តិ៍​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការហិររញ្ញវត្ថុសាលាខេត្ត​ លោកប្រធានសភាពាណិជ្ជកម្មខេត្ត​ លោកអភិបាលអភិបាលរងស្រុក​កំពង់រោទិ៍​ លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋទាំង៥០គ្រួសារ​ ឯកឧត្តម​អភិបាលខេត្តបានលេីកឡេីងថា​ សមិទ្ធផលថ្មីដែលបានរៀបចំក្រុងពាលីសាងសង់នាព្រឹកនេះ​ គឺជា​សមិទ្ធិលថ្មីមួយទៀតស្របតាម​ទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបម្រើឱ្យការការពារ សន្តិសុខ សុវត្ថិភាព និងការផ្តលសេវាជូនដល់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បានក្រេីនរំឮក​ និងផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់ៗមួយដូចជា​៖
១-បច្ចុប្បន្នភាពនៃអត្តសញ្ញាណកម្មគ្រួសារក្រីភាពដែលប្រជាពលរដ្ឋទទួលបាន​ នៅក្នុងខេត្តស្វាយរៀង ទាំងការបើកសាច់ប្រាក់ក្នុងជំហានទី១​ និងជំហានទី២ ទៅតាមប័ណ្ណសមធម៌ដែលទទួលបាន​ ។
២-​ចូលរួមថែរក្សាអនាម័យខ្លួួនប្រាណស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលដេីម្បីការពារជម្ងឺឆ្លងកូវីដ១៩។
៣-​ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដេីម្បីបញ្ជៀសការគ្រោះថ្នាក់នៅលេីដងផ្លូវ។
៤-ឪពុកម្តាយគ្រប់រូបត្រូវបន្តការអប់រំកូនចៅជៀសអោយឆ្ងាយពីគ្រឿងញៀន។
៥-​ ក្នុងរដូវវស្សានេះប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបណ្តាុលមកពីគ្រោះធម្មជាតិផ្សេងៗ​ដូចជា​ ខ្យល​កន្ត្រាក់​ ផ្គររន្ទះជាដេីម​ ។
៦​-​ អាជ្ញាធរពាក់ព័ន្ធត្រូវបន្តចុះជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិឲ្យបានទាន់ពេលវេលា​។

អំណោយដែលប្រជាពលរដ្ឋទាំង៥០គ្រួសារ ក្នុង១គ្រួសារទទួលក្រម៉ា១​ ទឹកស៉ីអ៉ីវ១យួ​ អំបិល១កញ្ចប់​ សាប៊ូលុច១កញ្ចប់​ ម៉ាស១០​ អង្ករ១៥​ គីឡូក្រាម​ និងថវិកា២០,០០០រៀល។

ចំពោះ​ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ​ ជំនួយការឃុំ​ ៧នាក់ក្នុងម្នាក់ៗទទួលបានថវិកា៣០,០០០រៀល​ ,​ ថ្នាក់ដឹកនាំភូមិ១២នាក់​ ក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល​ ,​ ប្រជាការពារភូមិ៨នាក់​ ក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល​ ,កម្លាំងបុស្តិ៍នគរបាលឃុំរាជមន្ទីរ៦នាក់​ ក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល​ និងឧបត្ថម្ភអង្ករសម្រាប់ប៉ុស្តិ៍នគរបាលឃុំរាជមន្ទីរចំនួន២បាវ​ ១០០គីឡូក្រាមផងដែរ។





No comments:

Post a Comment

Pages