ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ដែលមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖
១).ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត
២.) ពិនិត្យ និងអនុម័តកំណាត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣
៣.) ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៤.) ពិនិត្យ និងអនុម័តសេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២០-២០២៤)
៥). ពិនិត្យ និងអនុម័តគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២១
៦).បញ្ហាផ្សេងៗ
-ស្ដាប់របាយការណ៍សង្ខេបរបស់ប្រធានការិយាល័យប្រជាពលរដ្ឋ
៧).កំណត់របៀបវារៈទីកន្លែងនិងពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់៕
Thursday, August 6, 2020
ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ឆ្នាំ២០២០
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496








No comments:
Post a Comment