ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី មានប្រសាសន៍ថា អាជ្ញាធរខេត្ត បានបន្តការយកចិត្តទុកដាក់ប្រឹងប្រែងគិតគូរជំរុញការស្ថាបនាផ្លូវថ្មី និងជួសជុលឱ្យប្រសើរ ឡើងវិញនូវរាល់ផ្លូវដែលរងការខូតខាតនៅតាមទីជនបទដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាលកៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលគ្រួសក្រហមទៅតាម លទ្ធភាពថវិកាដែលមាន ដើម្បីឆ្លើយតបសេចក្តីត្រូវប្រើប្រាស់របស់ប្រជាពលរដ្ឋ។
លោកលោក អ៊ុ រាត្រី បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពីធីបើកការដ្ឋានស្ថាបនា ផ្លូវថ្មីក្រាលក្រួសប្រវែង ៧០៥០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ពីភូមិខ្ជាយ ទៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងការតភ្ជាប់គ្នានៃភូមិទីជនបទនេះដែលពីមុនគ្មានផ្លូវនោះ។
នាឱកាសនោះ លោក អ៊ុ រាត្រី បានរម្លឹកឱ្យដឹងដែរថា ក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យឃុំតាគង់ ស្រុកម៉ាឡៃដែលពីអតីតកាលជាសមរភូមិប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរនោះ បច្ចុប្បន្ននេះឱ្យមាន ការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះប្រព័ន្ធផ្លូវថ្នល់ត្រូវបាន ស្ថាបនាតភ្ជាប់ ទៅកាន់គ្រប់ទីកន្លែង ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងការធ្វើដំណើរដឹកជញ្ជូនកសិផល ដែលជួយជំរុញបង្កើនដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់ ជនបទនេះឱ្យកាន់តែមានភាពប្រសើរឡើងនោះ។
លោក អ៊ុ រាត្រី ក៏បានធ្វើការជំរុញឱ្យមន្ទីរសាធារណការនឹងដឹកជញ្ជូនមន្ទីរអភិវឌ្ឍន៍ជនបទរួមសហការជាមួយអាជ្ញាធរដែនដី ត្រូវបន្តការយកចិត្តទុកដាក់ពិនិត្យមើលផ្លូវថ្នល់ ដែលរងការខូចខាតត្រូវប្រញាប់ប្រញាល់ធ្វើការ ជួសជុលឡើងវិញមិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តសូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុលស្ថាបនាហើយនោះនៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។
យោងរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ផ្លូវលំ ភ្ជាប់ឃុំតាគង់ ស្រុកម៉ាឡៃត្រូវបានអាជ្ញាធរខេត្តស្ថាបនារួចថ្មីៗមាន ផ្លូវក្រាលគ្រួសក្រហមពីឃុំគុត្តសត ស្រុកអូរជ្រៅដល់ភូមិបល្ល័ងឃុំតាគង់ប្រវែង១៣២៤០ម៉ែត្រ ទទឹង០៥ម៉ែត្រ។ ផ្លូវក្រួសក្រហមពី ភូមិចែង មែងឃុំតាគង់ ដល់ព្រំប្រទល់ឃុំចំណោម ស្រុកមង្គលបូរី ប្រវែង ១០ ០០០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ។ ផ្លូវក្រាលគ្រួសក្រហម តភ្ជាប់ពីភូមិ ចែងមែង, ខ្ចាយ, ស្រះភ្លោះ, ដល់ភូមិហ៊ុបឫ ស្សី ឃុំសឿ ស្រុកមង្គលបូរី ៧០ ០០ម៉ែត្រ ទទឹង ០៥ម៉ែត្រ និងគ្រោងត្រៀមបន្ត ធ្វើផ្លូវក្រួសក្រហមពីព្រំប្រទល់ឃុំតាគង់ ដល់ឃុំចំណោម ប្រវែង ១២ ២០០ម៉ែត្រ ទទឹង ០៥ម៉ែត្រទៀតនាពេលខាងមុខនេះ៕
Tuesday, August 4, 2020
Home
ព័ត៌មានជាតិ
លោក អ៊ុ រាត្រី ជំរុញឱ្យក្រុមជំនាញត្រូវស្ថាបនាផ្លូវលំជនបទឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសប្រកបដោយស្តង់ដាគុណភាព
លោក អ៊ុ រាត្រី ជំរុញឱ្យក្រុមជំនាញត្រូវស្ថាបនាផ្លូវលំជនបទឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសប្រកបដោយស្តង់ដាគុណភាព
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496







No comments:
Post a Comment