ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ សីហា ឆ្នាំ២០២០នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ " លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា " និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដឺកា និង សេចក្តីសម្រេចរបស់សាលាដំបូង ចំនួន៤ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធ៍ម និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រីគណៈប្រតិភូក្រសួងយុត្តិធម៌ គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ លោកប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត ព្រះសង្ឃ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋចំនួន ៣៤២អង្គ/នាក់ វត្ថុតាងជាថ្នាំញៀនដែលរឹបអូសបានទាំង៦ប្រភេទ ហើយត្រូវធ្វើការដុតបំផ្លាញចោលមានទម្ងន់សរុប៣៩.១១២,១៤ក្រាម (សាមសិបប្រាំបួនពាន់ មួយរយដប់ពីរ ក្បៀសដប់បួនក្រាម)។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លៃងថា ពិធីដុតបំផ្លាញគ្រឿងញៀនដែលប្រារព្ធធ្វេីនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មេីសគ្រឿងញៀន និងសម្រេចបានលទ្ធផលដ៏ជោគជ័យក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទន្ទឹមនេះក៏បានបង្ហាញឲ្យប្រជាពលរដ្ឋ និងសាធារណជនបានឃើញយ៉ាងច្បាស់ថា រាល់វត្ថុតាងគ្រឿងញៀន ដែលកងកម្លាំងមានសមត្ថកិច្ចបង្រ្កាបបាន គឺមិនត្រូវបានយកទៅប្រើប្រាស់មុខសញ្ញាផ្សេងនោះឡើយ គឺបានរក្សាទុកយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីធ្វើពិធីដុតបំផ្លាញដូចអ្វីដែលបានឃើញនិងដុតបំផ្លាញចោលនៅថ្ងៃនេះ។
ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
១- គ្រឿងញៀន និងវិបត្តិកូវីដ១៩ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។
២- យុទ្ធនាការប្រឆាំងគ្រឿងញៀន៥លើក បង្ក្រាប ជាង៣ម៉ឺនករណី ឃាត់ជាង៦ម៉ឺននាក់ គ្រឿងញៀនជាង២៣០០គីឡូក្រាម។
៣- ការហូរចូលគ្រឿងញៀន ពីប្រទេសជិតខាង នាំឲ្យកម្ពុជាទៅជាទីផ្សារ និងកន្លែងផលិត។
៤- នារីកម្ពុជាម្នាក់ស៉ីឈ្នួលកាន់គ្រឿងញៀនទៅវៀតណាម ត្រូវតុលាការកាត់ទោសប្រហារជីវិត។ ក្រសួងយុត្តិធម៌ ខិតខំពិនិត្យ និងការពារតាមផ្លូវច្បាប់ ទាក់ទងក្រសួងការបរទេស ដើម្បីអនុវត្តន៍តាមកិច្ចព្រមព្រៀងទ្វេភាគី ធ្វើយ៉ាងណាឲ្យផុតពីទោសប្រហារជីវិត។
Tuesday, August 4, 2020
Home
ព័ត៌មានជាតិ
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496












No comments:
Post a Comment