ខេត្តបន្ទាយមានជ័យ៖ រសៀលថ្ងៃចន្ទទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អមដំណើរដោយលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីប្រជាពុទ្ធបរិស័ទ បានអញ្ជើញសូត្រមន្ត ក្នុងឱកាសកាន់បិណ្ឌវេនទី០១ នៅវត្តសិលារាមភគ្គិនេសន៍ ឃុំសឿ ស្រុកមង្គលបូរី។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ មានសទ្ធាជ្រះថ្លាប្រគេនទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យកសាងផ្ទាល់ខ្លួនចំនួន ៤ ០០០ ០០០ រៀល បច្ច័យចូលរួមរបស់មន្ទីរ អង្គភាព ចំនួន ៣ ៦០០ ០០ រៀល បច្ច័យបួនព្រះសង្ឃក្នុង១អង្គ ៥០០០០ រៀល លោកតា លោកយាយប្រជាពុទ្ធបរិសទ័
ថវិកាក្នុង១នាក់ ១០០០០ រៀល។
ចាប់ពីថ្ងៃ ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ក្នុងរយៈពេល១៥ថៃ្ង ជាឱកាសពុទ្ធបរិស័ទ ប្រារព្ធពិធី បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យធំប្រចាំឆ្នាំ តាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានឪពុក ម្តាយ ជីដូនជីតា បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅកាន់បរមលោក។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិ រីករាយ ជ្រះថ្លាក្នុងការធ្វើបុណ្យទាននៅតាមគ្រប់វត្តអារាមនៅទូទំាងប្រទេស។ តែសូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំធ្វេសប្រហែសការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩នេះ។ យើងអាចនឹងភ្លេចកូវីដ១៩ តែជំងឺនេះ មិនដែលភ្លេចយើងនោះទេ។ សូមបងប្អូន កូនក្មួយទំាងអស់ការពារខ្លួនជាប់ជានិច្ច កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។
ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវ ចូលរូមគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅនៅក្នុងការធ្វើដំណើរ៕
Thursday, September 3, 2020
Home
ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញកាន់បិណ្ឌវេនទី០១ នៅវត្តសិលារាមភគ្គិនេសន៍ ឃុំសឿ ស្រុកមង្គលបូរី
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញកាន់បិណ្ឌវេនទី០១ នៅវត្តសិលារាមភគ្គិនេសន៍ ឃុំសឿ ស្រុកមង្គលបូរី
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496
No comments:
Post a Comment