ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជេីញជួបជាមួយគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, September 3, 2020

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជេីញជួបជាមួយគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ​ នៅសាលប្រជុំអាគារ​" ខ​ "សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត​ អញ្ជេីញជួបជាមួយគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាដឹកនាំដោយ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ។

កិច្ចប្រជុំពិភាក្សានេះ​ មានគោលបំណងដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យ តាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បី ស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាមួយដែលមានប្រសិទ្ធភាព។

សូមជម្រាបដែរថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការទី៧ នាថ្ងៃនេះ មានភាពខុសប្លែកពីឆ្នាំមុន ដោយបានផ្តោតកិច្ចពិភាក្សាលើស្ថានភាពវិស័យអប់រំក្នុងបរិបទកូវីដ១៩ និងផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៩ លើវិស័យអប់រំក្នុងក្របខណ្ឌខេត្តស្វាយរៀងផ្ទាល់ និងវិធានជាដំណោះស្រាយដែលខេត្តបានអនុវត្តកន្លងមក។






No comments:

Post a Comment

Pages