ខេត្តបន្ទាយមានជ័យ៖ ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី រួមជាមួយ ឯកឧត្តម លី សារី និង ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្ត មន្ត្រីរាជការ សាលាខេត្ត មន្ទីរ អង្គភាព ប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តគីរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានបូជាទៀនធូប ផ្កាភ្ញី សមាទានសីល បង្សុកូល ដើម្បីឧទ្ទិសដល់ដួងវិញាណក្ខន្ធរបស់បុព្វការីជន ញាតិការទាំង៧សន្តាន ដែល បានចែកឋាន និងឧទ្ទិសកុសលជូនដល់ ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទមានសទ្ធាជ្រះថ្លាប្រគេនទេយ្យវត្ថុប្រគេនព្រះសង្ឃ រួមទាំងបច្ច័យមួយចំនួនប្រគេនព្រះគ្រូចៅអធិការវត្តដើម្បីកសាង៕
Monday, September 14, 2020
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីកាន់បិណ្ឌវេនទី១១ នៅវត្តគីរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីកាន់បិណ្ឌវេនទី១១ នៅវត្តគីរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496
No comments:
Post a Comment