គួរឱ្យរន្ធត់ណាស់!!!គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ងត៍បានបុក រថយន្ត២គ្រឿងនិងកង់បីផាសស្អាប់ឥណ្ឌាមួយគ្រឿងបណ្ដាលឲ្យមនុស្សប្រុសស្រី ២ នាក់ស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, September 14, 2020

គួរឱ្យរន្ធត់ណាស់!!!គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ងត៍បានបុក រថយន្ត២គ្រឿងនិងកង់បីផាសស្អាប់ឥណ្ឌាមួយគ្រឿងបណ្ដាលឲ្យមនុស្សប្រុសស្រី ២ នាក់ស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ

(ភ្នំពេញ)÷ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបង្កហេតុបើកបុករថយន្តពីរគ្រឿងនឹងកង់បីឥណ្ឌារមួយគ្រឿងបណ្ដាលឱ្យមនុស្សពីរនាក់ជិះនៅលើកង់បីឥណ្ឌានោះរួមមានម្ចាស់កង់បីឥណ្ឌានិងនារីស្រស់ស្អាតម្នាក់ជាភ្ញៀវបណ្ដាលឲ្យរថយន្ដក្រឡុកស៊ីម៉ងត៍មួយគ្រឿងនេះបើកបុកបោកផ្ទប់នឹងរថយន្តពីរគ្រឿងរួចបន្ថែមល្បឿនទៅមុខអូសកង់បីឥណ្ឌាប្រមាណជាង ៥០០ ម៉ែត្របណ្តាលឲ្យមនុស្សប្រុសស្រី ២នាក់ដែលជាតាកុងនិងភ្ញៀវជិះលើកង់បីឥណ្ឌានោះស្លាប់បាត់បង់អាយុជីវិតទាំងពីរនាក់គួរឲ្យអាណោចអធម័ជាទីបំផុត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០យប់ដែលត្រូវនឹងថ្ងៃទី ១៣ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុង សង្កាត់ភ្នំពេញថ្មី  ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ជនរងគ្រោះទី១ ឈ្មោះ ម៉មសៅ ភេទប្រុសអាយុ៤៩មានស្រុកកំណេីត ភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រកក់ ខេត្តតាកែវ ជាអ្នកបេីកបរម៉ូតូផាស់ស្អាប់នឹងជាម្ចាស់ម៉ូតូ ផាស់ស្អាប់ពណ៌សពាក់ស្លាកលេខ តាកែវ1T0003ខូចខាតស្ទេីរតែស្រុង។

ចំណែកជនរងគ្រោះទី២ ដែលគេដឹងថាជាភ្ញៀវដែលជិះនៅលេីកង់បីនោះមានឈ្មោះ មាសស៊ាងលី ភេទស្រីអាយុ៣៥ឆ្នាំ អាសយដ្ឋាន ភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗមួយរំពេច ក្រោយពីកេីតហេតុសពទាំងនាក់ត្រូវបានដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លាដេីម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី។

រីឯតៃកុងរថយន្តបង្កហេតុមានឈ្មោះ មឿនចក់ភេទប្រុសអាយុ៣៦ឆ្នាំ អាសយដ្ឋានភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងត្រូវបានសម្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌសែនសុខឃាត់ខ្លួនបញ្ជួនទៅកាន់អធិការខណ្ឌសែនសុខដេីម្បីកសាងសំណំរឿងបញ្ជួនទៅកាន់ការិយាលយ័ចរាចរណ៍ជើងគោកនៃស្នងការដ្ឋានក្រុងភ្នំពេញដេីម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

តើចាំបាច់រកឃាតករឯណានោះទេឃាតករចរាចរណ៍បានបង្ហាញជាក់ស្ដែងណាស់ទៅហើយរាល់ថ្ងៃនេះដោយយើងសង្កេតឃើញថារថយន្តដែលបង្កឡើងសុទ្ធតែជាប្រភេទរថយន្តធន់ធំបើកបរខ្វះការប្រុងប្រយ័ត្ន គ្មានគោរពសិទ្ធិអ្នកដទៃឬគោរពសិទ្ធិក្នុងការបើកបរ គ្មានការអត់ឱន យល់យោគនិងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកនោះទេ៕







No comments:

Post a Comment

Pages