មណ្ឌលគិរីះ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ ដែលធ្វើឡើងនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។
ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យសមាជិក-សមាជិកា នៃអង្គប្រជុំធ្វើការពិនិត្យ និងមានមតិយោបល់ ដើម្បីបំពេញបន្ថែមលើរបាយការណ៍ព្រមទាំងបញ្ហាប្រឈមនានា ដែលអង្គភាពបានជួបប្រទះក្នុងការអនុវត្តតួនាទីរបស់ខ្លួនកន្លងមក។ ចំពោះបញ្ហាដែលបានលើកឡើងនៅក្នុងអង្គប្រជុំនោះដែរ មន្ទីរអង្គភាពជំនាញនៃវិស័យនីមួយៗ បានធ្វើការឆ្លើយបំភ្លឺជូនអង្គប្រជុំរួចរាល់ រីឯបញ្ហាដែលនៅសេសសល់មួយចំនួន មន្ទីរអង្គភាពជំនាញនឹងឆ្លើយបំភ្លឺនៅក្នុងអង្គប្រជុំនាពេលក្រោយជាបន្តទៀត។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង/ស្រុក និងមន្ត្រីជំនាញ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នា ក្នុងការទប់ស្កាត់ និងបង្រ្កាប់បទល្មើសធនធានធម្មជាតិ និងចុះដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការ និងសេវាសាធារណៈ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេស បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន ចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩នេះ នៅតាមភូមិ/ឃុំ/សង្កាត់ និងតាមសហគមន៍នៅទូទាំងខេត្ត ឱ្យពួកគាត់អនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសសើរដល់អាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងទាំងបី និងមន្ទីរអង្គភាពជំនាញ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានលក្ខណៈសមរម្យ និងធ្វើឱ្យខេត្តមានការអភិវឌ្ឍន៍រីកចម្រើន៕
Wednesday, September 2, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496
No comments:
Post a Comment