នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ប្រាប់ឱ្យថែរក្សាសន្តិភាព សុខភាព និងបង្កេីនការងារកសិកម្ម - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, September 2, 2020

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ប្រាប់ឱ្យថែរក្សាសន្តិភាព សុខភាព និងបង្កេីនការងារកសិកម្ម

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អ្នកតំណាងរាស្រ្ត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ  អមដំណេីរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង /ស្រុក  សង្កាត់ ឃុំ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន  អញ្ជេីញចុះពិនិត្យការជួសជុលផ្លូវក្រាលថ្មមិច  និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ ប្រគេននិងជូនពរជ័យពីសម្តេចសាយ ឈុំ សម្តេចហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ប្រគេននិងជូនចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ពិសេសនៅក្រុងប៉ោយប៉ែត និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងគ្រប់សាសនា ដែលបានចូលរួមក្នុងការស្ថាបនាផ្លូវ ប្រពន្ធលូបង្ហូរទឹក និងលូ រំដោះទឹក ទីលានចាក់សំរាម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាកែប្រែមុខមាត់ប្រកបដោយមោទននៅក្នុងក្រុងប៉ោយប៉ែតក៏ដូចជានៅទូទាំងខេត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា  កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដេីរលេីផ្លូវត្រូវប្រទេសមានសុខសន្តិភាព រីកចម្រេីនគ្រប់វិស័យ  ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្តសម្បូរសប្បាយ  រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាក ហេីយមិនធ្វេីការដោះស្រាយនោះឡេីយ  ពិសេសដំណាក់កាលកម្ពុជាក៏ដូចជាប្រទេសស្ទេីរតែទាំងអស់លេីលោក ជួបបញ្ហាជំងឺកូវីដ-១៩ បានចេញវិធានការប្រកបដោយប្រសិទ្ធិ ភាព ហ្មត់ចត់ និងដាច់ខាត ដើម្បី បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយបានចែកជាបី សមរភូមិ៖ (ទី១)-ការទប់ស្កាត់មិនឱ្យមានការបន្តនាំ ជំងឺចូលមកកម្ពុជា (ទី២)-ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង(ទី៣)-ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ និងបាន ឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ មានប្រមាណ ៥៦ មឺនគ្រួសារ ដែលរាជរដ្ឋាភិបាលបានចំណាយប្រមាណជាង១០០ ប៊ីលាន រៀល ឬប្រមាណ២៥លានដុល្លារក្នុង០១ខែៗសម្រាប់ការផ្តល់នេះ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់បន្តថែរក្សាសន្តិភាព ថែរក្សាសុខភាព  ចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  គ្រុនឈាម គ្រុនឈីក បញ្ហាគ្រឿងញៀន  និងបន្តពង្រឹងពង្រីកមុខរបរកសិកម្មដាំដុះបន្លែបង្ការ  ចិញ្ចឹមសត្វដេីម្បីបង្កេីនចំណូលចិញ្ចឹមគ្រួសារ។

ទឹកចិត្តសប្បុររស ចូលរួមសម្រាលទុក្ខលំបាក ឯកឧត្តម នាយឧត្តមសេនីយ៍ កែ  គឹមយ៉ាន បាននាំយកអំណោយចែកជូន:
១.ប្រគេនទេយ្យវត្ថុនិងបច្ច័យដល់ព្រះសង្ឃចំនួន៧វត្ត ក្នុង១វត្តៗទទួលបាន  អង្គរ២០០គីឡូក្រាម ទឹកសុទ្ធ ១០កេស ទឹកភេសជ្ជ:១០កេស មី៩កេស  ទឹកស៊ីអុីវ-ទឹកត្រី ២០យួរ និងបច័្ចយ១លានរៀល។
២.ផ្តល់ការជួសជុលផ្លូវប្រវែង៥០គីឡូម៉ែត្រ ដេីម្បីបញ្ចប់គម្រោងជួសជុលផ្លូវដែលមានប្រវែងសរុបជិត១០០គីឡូម៉ែត្រ។
៣.ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួនប្រជាពលរដ្ឋ៤០០គ្រួសារ  ក្នុង១គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១កេះតូច ទឹកសុីវអុីវ១យួរ ប៊ីចេង១កព្ចាប់ ស្ករស ១គីឡូក្រាម ប្រេងឆា ១ដប សាប៊ូ១គីឡូក្រាម សារុង១ ថវិកា១មុឺនរៀល។
៤.ផ្តល់ជូនក្រុមការងារជួសជុលផ្លូវ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥មុឺនរៀល
៥.ផ្តល់ជូននគរបាលការពារ កងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យ ប្រជាការពារ  ក្រុមយុវជន ក្នុង១ក្រុម /អង្គភាពទទួលបាន៥០០.០០០រៀល៕







No comments:

Post a Comment

Pages