ខេត្តកែប៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែបបានរៀបចំពិធីប្រជុំដកពិសោធន៍ ការងារ វាយតម្លៃចំណុចខ្សោយ ចំណុចខ្លាំងការអនុវត្តការងារ ការពារសន្តិសុខ សុវត្ថិភាព និង រក្សាសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍មកលេងកំសាន្ត ក្នុងខេត្តកែប ក្នុងឱកាសឈប់សំរាកបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី ១៦ ,១៧ ,១៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក។
ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានខេត្តជាច្រើនរូបទៀត។
No comments:
Post a Comment