ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបែងចែកជេលលាងដៃ ជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ដល់វិហារគ្រឹស្ទបរិស័ទមួយ និងសាលារៀនមួយចំនួន ដើម្បីលាងសម្អាតដៃចូលរួមការពារជំងឺកូវីដ១៩ទាំងអស់គ្នា ។
សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ៕
No comments:
Post a Comment