ខេត្តក្រចេះ៖ ក្នុងឪកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម សេង ថានី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងសិស្សនិស្សតអាហាររូបករណ៍ សម្ដចអគ្គមហាសេនាបតីតេជា ហ៊ុនសែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត រួមមន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញសូត្រមន្តកាន់បិណ្ឌវេណទី១៣ នៅវត្តក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣នេះ ឯកឧត្តម វ៉ា ថន និង មន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បាននាំយកចង្ហាន់ ទេយ្យទានផ្សេងៗ មកវេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់បានមកទទួលយក កុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ច បែបសាសនា ស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ ។
គួររំលឹកដែរថា ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវ សូមឲ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រូវបន្តចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ជែល ទឹកអាល់កុល និងពាក់ម៉ាសនៅពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ។ ជាមួយគ្នានេះដែរ ឯកឧត្តម និងលោកជំទាវ រួមសហការី បានប្រគេននូវបច្ច័យ ចំនួនប្រមាណជាង ៣លានរៀលសម្រាប់កសាងទីវត្តអារាម៕
Tuesday, September 15, 2020
ឯកឧត្ដមអភិបាលខេត្តក្រចេះ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តក្រគរ សង្កាត់ក្រគរ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496
No comments:
Post a Comment