ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន) ក្នុងស្រុកពញាឮ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, September 15, 2020

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន) ក្នុងស្រុកពញាឮ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ លោកអភិបាលស្រុកពញាឮ មន្ត្រីរាជការសាលាស្រុក និងប្រជាពលរដ្ឋចំណុះជើងវត្ត បានអញ្ចើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន) ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ  ដោយបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ទេយ្យទាន  និងបច្ច័យ មកបូជាចំពោះ ព្រះរតនត្រ័យ  និងប្រគេនដល់ព្រះសង្ឃ   ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដាន និងបុព្វបុរសជាតិ  ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរយើង សប្បាយរីករាយនឹងការធ្វើបុណ្យ ធ្វើទាន គ្រប់រដូវកាល ដោយគ្មានការហាមឃាត់នោះទេ ពោលគឺដោយសារតែ ប្រទេសយើងមានសន្តិភាព មានការអភិវឌ្ឍប្រជាពលរដ្ឋមានជីវភាពធូរជា ដូច្នេះកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែបយ៉ាងដូចសព្វថ្ងៃនេះ។   
       ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានបន្ថែមថា  ការដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ដូច្នេះយើងទាំងអស់គ្នាគប្បីរួបរួមគ្នាខិតខំរក្សាសន្តិភាពមួយនេះឲ្យបាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
       បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយធំជាងគេ ក្នុងចំណោមពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច  ដែលមានរយៈពេល១៥ថៃ្ង។
     ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ និងប្រជាពលរដ្ឋចំណុះជើងវត្ត បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ជាច្រើនមុខ និងបច្ច័យ ប្រគេនចំពោះព្រះសង្ឃក្នុងពិធីនេះរួមមាន÷ អង្ករចំនួន១៤បាវ ស្មើនឹង ៧០០គីឡូក្រាម ទឹកបរិសុទ្ធសុទ្ធ ១៤កេស ទឹកក្រូច១៤កេស មី១៤កេស និងបច្ច័យកសាងចំនួន ១០លាន ៦០ម៉ឺនរៀល និងបានបូជាព្រះធម៌ទេសនា នូវបច្ច័យ ១លាន ៤២ម៉ឺន ៧ពាន់រៀល ។






No comments:

Post a Comment

Pages