ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្តព្រះសីហនុ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយចេញបទបញ្ជាក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យកងកម្លាំងមានសមត្ថកិច្ច ធ្វើប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបបទល្មើសផ្សេងៗក្នុងខេត្តព្រះសីហនុ មានដូចជាបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសគ្រឿងញៀន បទល្មើសចោរកម្ម និងអំពើអបាយមុខផ្សេងៗប៉ះពាល់ដល់សន្តិសុខសង្គម។ វិធានការជារួម គឺកងកម្លាំងសមត្ថកិច្ចចម្រុះនឹងធ្វើប្រតិបត្តិការ តាមដងផ្លូវនិងតាមគោលដៅសំខាន់ៗគ្រប់មូលដ្ឋាន ហើយអ្នកពាក់ព័ន្ធនឹងបទល្មើស ត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ជាមួយនឹងវិធានការនេះ ឯកឧត្តមអភិបាលខេត្ត ក៍បានកោតសរសើរដល់ការខិតខំរបស់មន្ត្រីមានសមត្ថកិច្ច ក្នុងកិច្ចការពាររក្សាសន្តិសុខ កន្លងមកផងដែរ៕
No comments:
Post a Comment