ខេត្តកោះកុង៖ ថ្ងៃចន្ទទី១៩ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាល ជាមួយតំណាងក្រុមប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នានា ក្នុងខេត្តកោះកុង។
១-ក្រុម ១៧៥គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីតាំងដីសំណងគោលនយោបាយ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងស្ករ និងចំការអំពៅកន្លងមក និងស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើដីធ្លីដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង។
២-ក្រុម ១៩៧គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ស្ករ និងចំការអំពៅ និងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័ និងស្នើសុំទាមទារសំណងលើការឈូសឆាយដំណាំ។
៣-ក្រុម ២០០គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយទាមទារសំណងចំនួន ៦,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុង១គ្រួសារ ពីក្រុមហ៊ុនអង់គ្លេស ដែលទទួលទិញស្ករសម្រេចពីប្រទេសកម្ពុជា ឈ្មោះ ថែតអែនឡាយ។
៤-ក្រុម ៧៥គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយសម្រាប់ប្រជាពលរដ្ឋ ៥គ្រួសារ ដែលមិនទាន់បានទទួលសំណងដោះស្រាយនៅឡើយ។
៥-ក្រុម ៧៦៦គ្រួសារ ស្នើសុំដីសម្បទានសង្គមកិច្ច។
៦-ក្រុម ៨៤៣គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ស្ករ និងចំការអំពៅ និងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ។
ជាលទ្ធផល សំណើ និងសំណូមពរ របស់តំណាងក្រុមប្រជាពលរដ្ឋនីមួយៗ ត្រូវបានទទួលយក និងធ្វើសេចក្តីរាយការណ៍បន្ត ជូនក្រសួង ស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធ ដោះស្រាយ ជាសមត្ថកិច្ចជំនាញ៕
No comments:
Post a Comment