ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយសប្បុរសធម៌ពី ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី និងក្រុមហ៊ុន សហគ្រាស បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអរគុណចំពោះ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមការងារសង្គម និងបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគមានដូចជា អង្ករ មី ត្រីខកំប៉ុង និងថវិកា ជូនដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីចូលរួមការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងគ្រោះធម្មជាតិផ្សេងៗ។
ឯកឧត្តម គួច ចំរើន សង្ឃឹមនិងជឿជាក់ថាសប្បុរសជនក្នុងខេត្ត និងក្រៅខេត្តនឹងបន្តសកម្មភាពមនុស្សធម៌ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរខេត្តក្នុងការជួយសង្គ្រោះជនរងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយនានាក្នុងខេត្តព្រះសីហនុ៕
No comments:
Post a Comment