រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, October 8, 2020

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត

ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ទី៨ ខែតុលា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។


លោកអភិបាលរងខេត្ត បានស្នើអោយប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ អោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងកែសម្រួលយ៉ាងណាអោយបានសមស្របទៅនិងផែនការ និងស្ថានភាពជាក់ស្តែង ដោយផ្តោតទៅលើទិសដៅរួមរបស់មន្ទីរ អង្គភាព ទីចាត់ការរបស់ខ្លួន៕






 

No comments:

Post a Comment

Pages