រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប៨ឆ្នាំ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, October 15, 2020

រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប៨ឆ្នាំ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ចំណុះរដ្ឋបាលខេត្ត ព្រមទាំងមានការនិមន្តអញ្ជើញចូលរួមដោយ ព្រះមង្គលទិព្វលោកមុនី យន វាសនា ព្រះបាឡាត់គណខេត្តតាកែវ និងជាព្រះគ្រូចៅអធិការវត្តសីហរតនារាម ព្រះសង្ឃចំនួន ៩៨អង្គ និង លោកតាជី លោកយាយជី ពុទ្ធបរិស័ទ្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើនកុះករ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ បាននិមន្ត និងអញ្ជើញរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ៨ឆ្នាំ នៅវត្តសីហរតនារាម ស្ថិតក្នុងភូមិឡូរី ក្រុងដូនកែវ ខេត្តតាកែវ៕




 

No comments:

Post a Comment

Pages