រតនគិរី ៖ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមទី១ បានអញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកែទម្រង់កងរាជអាវុធហត្ថ។ ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី មេបញ្ជាការរង នាយរងសេនាធិការ នាយលេខាធិការដ្ឋាន ប្រធានមន្ទី អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ។
Thursday, October 15, 2020
ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496
No comments:
Post a Comment