ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងគ្រួសារមន្រ្តីអាវុធហត្ថ រងគ្រោះដោយសារជំនាន់ទឹកភ្លៀង - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, October 21, 2020

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងគ្រួសារមន្រ្តីអាវុធហត្ថ រងគ្រោះដោយសារជំនាន់ទឹកភ្លៀង

បាត់ដំបង៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនាំអំណោយមនុស្សធម៌ចុះចែកជូនដល់ប្រជាពលរដ្ឋ និងគ្រួសារមន្រ្តីអាវុធហត្ថ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុប ៣១៥គ្រួសារ រស់នៅសង្កាត់អូរចារ ក្រុងបាត់ដំបងរង ខេត្តបាត់ដំបង។ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានឲ្យដឹងថា ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលធ្វើឲ្យមានផលប៉ះពាល់ខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងក្នុងនាមថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តខេត្ត បាននាំអំណោយមនុស្សធម៌ដោយមានការចូលរួមពីសប្បុរសជនផង ហើយអំណោយដែលត្រូវបានយកទៅចែកជូននាពេលនេះមានប្រជាពលរដ្ឋចំនួន២៤៨គ្រួសារ និងគ្រួសារកងកម្លាំងអាវុធហត្ថខេត្តរងគ្រោះចំនួន៦៧ គ្រួសារ សរុប ៣១៥ គ្រួសារ ដែលរងការលិចលង់ផ្ទះសម្បែង ផលដំណាំផ្សេងៗធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគាត់។


លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានបន្តថា អំណោយដែលត្រូវចែកជូនដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០ គីឡូក្រាម, មី ១កេះ, ត្រីខ ៥កំប៉ុង, ទឹកក្រូច ៦កំប៉ុង និងថវិកា២០០០០រៀល។







 

No comments:

Post a Comment

Pages