រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, October 2, 2020

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តអគារ(ខ) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមលោកជំទាវសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាជាច្រើនរូបទៀត។


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ លទ្ធផលដែលក្រុមការងារសម្រេចបាន តាមរយៈការចុះរៀបចំវេទិកាសាធារណៈនៅតាម មូលដ្ឋានសង្កាត់ មាន០៦វិស័យ ដូចជា៖ ១.វិស័យការងារ ២.វិស័យគ្រប់គ្រងដីធ្លី ៣.វិស័យបរិស្ថាន ៤.វិស័យអភិបាលកិច្ច ៥.វិស័យធនធានទឹកនិងឧតុនិយម ៦.វិស័យសាធារណការ និងដឹកជញ្ជូន ៧.វិស័យអគ្គិសនី ៨.ការផ្តល់សេវាគ្រប់ប្រភេទ ដោយទទួលបាននូវបញ្ហាប្រឈមចំនួន៤៦ បានឆ្លើយបំភ្លឺដោះស្រាយបានចំនួន១៨ និងកំពុងដោះស្រាយ២៨។


ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថារបាយការណ៍ បូកសរុបលទ្ធផលការងាររយៈពេល ៩ខែមកនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំ របស់ក្រុមការងារក្រុង ស្រុកទាំងអស់ក្នុងការរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរផ្សេងៗ នៅមូលដ្ឋាន និងបង្ហាញឲ្យឃើញពីការរីកចម្រើន លើគ្រប់វិស័យ ដែលជាផ្លែផ្កាបានមកពីកត្តាសុខសន្តិភាព និងស្ថេរភាព នយោបាយ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនំា និងផ្តល់អនុសាសន៍ មួយចំនួន ដើម្បីក្រុមការងារទាំងអស់យកទៅអនុវត្តបន្ត ក្នុងនោះ ក្រុមការងារទាំងអស់ត្រូវបន្តការងារចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានរបស់ខ្លួន និងព្យាយាមបន្តដោះស្រាយបញ្ហា និងកង្វល់ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋដែលនៅសេសសល់។ បន្តពង្រឹង និងប្រកាន់ភ្ជាប់តួនាទី ភារកិច្ចរបស់អង្គភាពខ្លួន ដើម្បី ដោះស្រាយបញ្ហាប្រឈមក្នុងដែនសមត្ថកិច្ចរបស់ខ្លូន បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍនៅមូលដ្ឋាន មាន ប្រសិទ្ឋ ភាព និងតម្លាភាព។ 


ឯកឧត្តម ឆាយ ថន ក៏បានស្នើឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជារដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងវិញនៅរលកទី២៕









 

No comments:

Post a Comment

Pages