ថ្នាក់ដឹកនាំខេត្តក្រចេះ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋ អូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា - SPN NEWS

ព័ត៌មានថ្មីៗ

Friday, October 2, 2020

ថ្នាក់ដឹកនាំខេត្តក្រចេះ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋ អូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា

ខេត្តក្រចេះ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តតំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅនៃខេត្តក្រចេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងអាជ្ញាធរខេត្ត និងស្ថានទូតអូស្ត្រាលី ក៏ដូចជាប្រជាជនអូស្ត្រាលី និងប្រជាជនកម្ពុជា។


នៅក្នុងជំនួននេះ ឯកឧត្តម ស្រេង សុភាព មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងសហការីមកកាន់ទឹកដីខេត្តក្រចេះព្រមទាំងបានជម្រាបឯកឧត្តមឯកអក្គរដ្ឋទូតអំពីស្ថានភាព ភូមិសាស្រ្ត,ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ,ស្ថានភាពសេដ្ឋកិច្ច,ស្ថានភាពសន្តិសុខនិងស្ថានភាពអង្គការសង្គមស៊ីវិល,ស្ថានភាពរីកចម្រើនលើគ្រប់វិស័យរបស់ខេត្ត ព្រមទាំងការងារអនុវត្តគម្រោងកម្មវិធីមូលិធិសមធ៌ក៏ត្រូវបានឯកឧត្តមអភិបាលខេត្តលើកយកមកជម្រាបជូនឯកឧត្តម ប៉ាប្លូ កាង ផងដែរ។

ទាក់ទងនិងការងារអនុវត្តគម្រោងកម្មវិធីមូលនិធិសមធ៌មសុខភាព ឯកឧត្តមអភិបាលរង បានបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងគោលដៅគាំពារសុខសន្តិភាព ផ្តល់សុវត្ថិភាព និងជម្រុញកំណើនសេដ្ឋកិច្ចជូន ប្រទេសជាតិ និងប្រជាជន ក្នុងនោះក៏មានការជួយឧបត្ថម គាំទ្រដល់ជនក្រីក្រទៅតាមកំរិតប្រភេទ ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។


ឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តក្រចេះដែលខិតខំសម្រេចបាននូវការអភិវឌ្ឍន៍មួយប្រកបដោយចីរភាពរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរតាមរយៈសក្តានុពលរបស់ខេត្តដ៏សំបូបែបរបស់ខេត្ត។ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីជំនួយរបស់អូស្ត្រាលី ផ្តល់ជូនកម្ពុជា លើកិច្ចការមូលនិធិសមធ៌មសុខភាពដល់ខេត្តក្រចេះ ដូចជាការសាសង់មណ្ឌលសុខភាព ការជួយដល់ជនក្រីក្រ ធ្វើឲ្យសេវាកម្មនៅមន្ទីរពេទ្យមានសីលធ៌ម និងឥរិយាបទល្អ និងជួយគាំទ្រសេវាអ្នកជម្ងឺដែលមានប័ណ្ណក្រីក្រ។ហើយអូស្ត្រាលី នៅតែបន្តផ្តល់ជំនួយនេះដើម្បីរួមឆ្លើយតបនឹងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គ្រប់គ្រងវិស័យមនុស្សធ៌ម គោលបំណងរួមចំណែកកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋទៅថ្ងៃអានាគត់។


ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណផងដែរដល់អាជ្ញាធរខេត្តក្រចេះដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អនៅក្នុងដំណើរការ គម្រោងកម្មវិធីនេះ ។ហើយឯកឧត្តម សង្ឃឹមថា អាជ្ញាធរខេត្តក្រចេះនឹងនៅតែបន្តសហការដើម្បីរួមដៃគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើងថែមទៀត។


សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយថ្ងៃគណៈប្រតិភូបានទស្សនកិច្ចស្ថានភាពនៃការរីកចម្រើន និងបានចុះតាមដានពិនិត្យសកម្មភាពការអនុវត្តគម្រោងកម្មវិធីមូលធិសមធ៌នៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពមួយចំនួន ព្រមទាំងមានជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកសុខាភិបាលដែលជាអ្នកអនុវត្តគម្រោង និងប្រជាពលរដ្ឋដែលបានមក ពិគ្រោះ សម្រាក់ព្យាបាលជំងឺមួយចំនួនផងដែរ៕









 

No comments:

Post a Comment

Pages