ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១ របស់គណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជាសមាជិកគណៈកម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត លោកនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង០៨ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុប ២៤នាក់ ស្រី ចំនួន ០៤ នាក់៕
No comments:
Post a Comment