{ ខេត្តតាកែវ } : ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាង ម៉ឹងម៉ាត់ និងការណែនាំដ៏ខ្ពង់
ខ្ពស់ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ
នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាក់ស្តែងនៅអង្គារ ៦ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣:៤៥នាទី ក្រោយពីទទួលបានព័ត៍មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបាន ដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាបចុះបង្រ្កាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតក្នុងភូមិជំនីកខាងជើង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ថា រ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លុងតាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល ដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ០១កញ្ចប់ ម៉ូតូ០១គ្រឿងម៉ាកឌូក ពណ៍ខ្មៅ-ស ពាក់ផ្លាកលេខ 1FG-1477 ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបាននាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
No comments:
Post a Comment