អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដី ស្ថិតនៅឃុំប៉ាក់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, January 19, 2021

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដី ស្ថិតនៅឃុំប៉ាក់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃអង្គារទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដី ស្ថិតនៅឃុំប៉ាក់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទីតាំងដីដែលស្នើសុំចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធនេះ គឺជាកម្មសិទ្ធិរបស់ លោកឧញ៉ា លី យ៉ុងផាត់។ 


កិច្ចប្រជុំនេះមានការចូលរួមពី លោកអភិបាលស្រុកមណ្ឌលសីមា លោកនាយកទីចាត់ការអន្តរវិស័យ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានការិយាល័យភូមិបាលស្រុកមណ្ឌលសីមា និងតំណាងលោកឧញ៉ា លី យ៉ុងផាត់។


ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំឱ្យតំណាងលោកឧញ៉ា លី យ៉ុងផាត់ រៀបចំឯកសារស្នើសុំមករដ្ឋបាលខេត្តតាមនីតិវិធីរដ្ឋបាល ដើម្បីរដ្ឋបាលខេត្តនិងមន្ទីរជំនាញចុះពិនិត្យមើលតាមការជាក់ស្តែង៕







 

No comments:

Post a Comment

Pages