ខេត្តកោះកុង៖ ថ្ងៃអាទិត្យទី១៧ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូន ដែលកំពុងចត្តាឡីស័ក នៅសាលាខេត្តចាស់។
ក្នុងពិធីជួបសំណេះសំណាល លោកជំទាវអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមឲ្យរក្សាសុខភាពឲ្យបានល្អ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងស្តាប់តាមការណែរបស់មន្ត្រី ដែលគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ឲ្យបានខ្ជាប់ខ្ជួន និងសហការ ក្នុងការធ្វើចត្តាឡីស័កឲ្យបានគ្រប់ ១៤ថ្ងៃ មួយវិញទៀត បងប្អូនត្រូវចូលរួមជាមួយក្រុមការងារ ដើម្បីយកសំណាកទៅធ្វើការវិភាគ នៅរាជធានីភ្នំពេញ។
ជាក់ស្តែងបងប្អូនដែលត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ ដោយសារបងប្អូនក្រោយពីបានធ្វើតេស្តគ្រប់ចំនួន ទទួលបានលទ្ធផលអវិជ្ជមាន មួយវិញទៀតសូមបងប្អូនអនុវត្តតាមការណែរបស់មន្ត្រីជំនាញឲ្យបានហ្មត់ចត់បន្ថែមទៀត៕
No comments:
Post a Comment