ខេត្តកោះកុង៖ ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត បានឆ្លៀតពេលវេលាចុះសាកសួរសុខទុក្ខ សំណះសំណាលជាមួយក្រុមអ្នកអ្នកបើកបររថយន្តឈ្នួល និងអ្នកដំណើរ នៅចំណតរថយន្តខេត្ត។
ក្នុងពិធីជួបសំណេះសំណាល លោកជំទាវអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនអ្នកបើកបររថយន្តឈ្នួល និងបងប្អូនអ្នកដំណើរ ឱ្យចូលរួមទប់ស្កាត់ ការពារ ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងចូលរួមធ្វើជាភ្នាក់ងារការផ្តល់ព័ត៌មាន ឬរាយការណ៍ក្នុងករណីជួបពលករ ឬអ្នកមកពីប្រទេសថៃ៕
No comments:
Post a Comment