អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, February 1, 2021

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ។ ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានជំរុញក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុក ។ 


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បន្ទប់ទឹក សាធារណ: ទាំង៩ នៅបណ្ដោយឆ្នេរ ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  កំពុងដំណើរការក្នុងយ៉ាងល្អ ហើយសម្រាប់ចូលឆ្នាំខ្មែរ២០២១ខាងមុខនេះ នឹងបានដាក់ជូនសាធាណ:ជន ប្រើប្រាស់ហើយ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះទៅមើលក្រុមជាង ដែលកំពុងតម្លើងភ្លើងបំភ្លឺ នៅជុំវិញគល់ដើមឈើចាំស្នេហ៍ ដើម្បីឲ្យមានសោភ័ណ្ឌភាពកាន់ តែស្រស់ស្អាតជូនបងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តមកលេងកំសាន្ត និងថតរូបទុកជាអនុស្សវរីយ៍ផងដែរ។ 


សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ការងារសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង នៅតាមបណ្តោយ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរពយជំទាវម៉ៅ និងមានចំនួន៤ក្រុមហ៊ុន សំរេចបានដូចខាងក្រោម៖

១-ក្រុមហ៊ុន ពិស្ណុការ 

២-ក្រុមហ៊ុន ហេង សម្បត្តិ

៣-ក្រុមហ៊ុន វីធី

៤-កងវិស្វកម្មក្រសួងមហាផ្ទៃ

សរុបការវាយតម្លៃជារួមៈការងារបន្ទប់ទឹកទាំង ៩ ទីតាំង សម្រេចបានប្រមាណ ៣៥.១% នៃការងារទាំងអស់៕






 

No comments:

Post a Comment

Pages