លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតានិងពិធីផ្សេងៗ - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, January 30, 2021

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតានិងពិធីផ្សេងៗ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀងបានអញ្ជើញជាអធិបតី ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ចុះជួយខេត្តស្វាយរៀងប្រចាំឆ្នាំ ២០២០ និងទិសដៅអនុវត្តឆ្នាំ២០២១ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ស្វាយរៀង ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១ ។


ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការផ្តាំសួរសុខទុកពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងបានគិតគូរអំពីសុខទុកប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។


លោកជំទាវក៏បានស្នើរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តរឹតបន្តឹងវិធានការដើម្បីប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ និងបន្តរស់នៅ និងធ្វើការតាម គន្លងថ្មីក្រោមទស្សនទានថ្មី  និងសូមបន្ត ៖


១. ពង្រឹងធ្លុងសាមគ្គី ឯកភាពជាតិ ការពារដាច់ខាត ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី  ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញចលនាជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដើម្បីធានាសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ។


២. ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ  ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន បង្កបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ២០២៣។


៣.ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យកាន់តែរឹងមាំ និងរាំងស្កាត់សកម្មភាពទុច្ចរិតទាំងឡាយដែលបង្កដោយពួកប្រឆាំង ជ្រុលនិយម មានគោលបំណងញុះញង់ បំផុសបំផុល បង្កអស្ថិរភាព ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតលើមូលដ្ឋានអនុវត្តច្បាប់ម៉ឹងម៉ាត់។  បន្តជំរុញការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំ សុវត្ថិភាព ។


៤. បង្កើនការទ្រទ្រង់ និងជំរុញការអភិវឌ្ឃវិស័យសុខាភិបាល អប់រំ វប្បធម៌ សង្គមកិច្ច ការងារ និងវិស័យផ្សេងៗទៀតតាមគន្លងប្រក្រតីកម្មថ្មី ។


៥.ជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ។


ជាពិសេស សូមបងប្អូនទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឲ្យបាន តាមការណែនាំ លេខ ០២០ សខល របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្តីពីការការពារការឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតានិងពិធីផ្សេងៗ នាពេលខាងមុខនេះ៕








 

No comments:

Post a Comment

Pages