រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការការកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្ត - SPN NEWS

ព័ត៌មានថ្មីៗ

Monday, February 22, 2021

រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការការកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្ត

ខេត្តកោះកុង៖ នាព្រឹកថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការការកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្តកោះកុង។


លោកអភិបាលរងខេត្ត បានលើកឡើងថា សម្រាប់ខេត្តកោះកុងមានទីតាំងសម្រាប់ចាក់វាក់សាំងកូវីដ-១៩ ចំនួន២ទីតាំង គឺនៅមន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល យើងទាំងអស់បានដឹងហើយថាវ៉ាក់សាំងនេះ ជាជំនួយពីប្រទេសចិន ហើយថ្មីៗបានចាក់ជូនកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលការពារព្រំដែន។ 


ជាជំហានបន្តនេះ ត្រូវចាក់ជូនបុគ្គលិកសុខាភិបាល និងកម្លាំងនគរបាល ដើម្បីឱ្យការចាក់វ៉ាក់សាំងសមស្របទៅនឹងគោលការណ៍ណែនាំនានា សូមបងប្អូនជាមន្រ្តីជំនាញយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការសិក្សានាពេលនេះ៕





 

No comments:

Post a Comment

Pages