អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអនុសាខា​កាកបាទក្រហមស្រុក ខិតខំស្វែងរកអំណោយពី​សប្បុរសជននានា ដើម្បីត្រៀមបម្រុង​ទុកសម្រាប់ជួយប្រជាពលរដ្ឋមាន​ជីវភាពខ្វះខាត និងគ្រោះថ្នាក់ផ្សេងៗ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, February 2, 2021

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអនុសាខា​កាកបាទក្រហមស្រុក ខិតខំស្វែងរកអំណោយពី​សប្បុរសជននានា ដើម្បីត្រៀមបម្រុង​ទុកសម្រាប់ជួយប្រជាពលរដ្ឋមាន​ជីវភាពខ្វះខាត និងគ្រោះថ្នាក់ផ្សេងៗ

ខេត្តកំពង់ធំ៖ ថ្លែងនៅក្នុងពិធីពិធីសម្ពោធអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងផ្តល់​អំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នាព្រឹកថ្ងៃទី ០១ ខែកុម្ភះ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទ​ក្រហមកម្ពុជាខេត្ត ថ្លែងថា ប្រធានអនុសាខាកាកបាទក្រហមស្រុក ត្រូវមានភាពម្ចាស់ការលើខ្លួនឯង​នូវការ​ស្វែងរកអំណោយ​ពី​សប្បុរសជន​នានា ដើម្បីត្រៀមបម្រុងទុកសម្រាប់ជួយ​ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងទទួលរងគ្រោះ​ដោយសារ​ធម្មជាតិ​នានា ឲ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋ​ណាម្នាក់ ស្លាប់ដោយសារ​អត់​អាហារ​ដោយ​យើងមិនបានដឹងនោះទេ។


ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អំពាវនាវឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ បន្ថែមនូវការអប់រំ និងផ្សព្វផ្សាយ អំពី​បញ្ហាសំរាម ដល់ប្រជាពលរដ្ឋ សិស្សានុសិស្សតាម មធ្យោបាយ ណាមួយ ដើម្បីចូលរួមសម្អាតបរិស្ថាន ការរក្សា​អនាម័យនៅបរិវេណជុំវិញផ្ទះ ក៏ដូចជានៅកន្លែងសាធារណៈ អោយបានស្អាត ជាពិសេស ការ បន្ទូបង់ ត្រូវរក កន្លែងគួរសម (បន្ទប់ទឹក) មិនមិនត្រូវបន្ទូបង់គ្រប់ទីកន្លែងទេ ដោយផ្តេីម ការភ្ញាក់រលឹកពីខ្លួនយេីង សូមចូមរួមអនុវត្តទាំងអស់គ្នា។


លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តកំពង់ធំ សូមអំពាវនាដល់ក្មួយៗបងប្អូនទាំងអស់ សូមចូលរួម​គោរព​ច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បេីកបរ​រថយន្តត្រូវពាក់ខ្សែក្រវាត់ សូមចូលរួមគោរពចរាចរណ៍ទាំងអស់គ្នា។ 


ម្យ៉ាងវិញទៀត សូមក្មួយៗ​ជៀសអោយ​ឆ្ងាយពីគ្រឿងញៀន កុំស្តាប់ពីជនណាម្នាក់ថាថ្នាំនេះជួយអោយស្អាត រៀនពូកែ សូមកុំជឿ​អោយសោះ ហេីយ​ក៏​មិនត្រូវសាកល្បងដែរ និងរស់នៅតាមបែបកន្លងថ្មី ដោយរក្សា​គម្លាត​សុវត្ថិភាព មិនត្រូវមានការជួបជុំ ដើម្បីជៀសវាងនូវការឆ្លងជំងឺកូវីដ ១៩៕






 

No comments:

Post a Comment

Pages