រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងពាក់ព័ន្ធលិខិតផ្សេងៗទៀត - SPN NEWS

ព័ត៌មានថ្មីៗ

Monday, February 8, 2021

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងពាក់ព័ន្ធលិខិតផ្សេងៗទៀត

ខេត្តរតនគិរី៖ រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងលិខិតផ្សេងៗទៀតពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ បទបញ្ជាររបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្រ្តខេត្តរតនគិរី និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ 


កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីគណៈអភិបាលខេត្ត ស្ថាប័នតុលាការខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះឲ្យរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ចនៅតាមព្រំដែន ព្រមទាំងអ្នកពាក់ព័ន្ធនានាជាច្រើនទៀត៕




 

No comments:

Post a Comment

Pages