ក្រុងតាខ្មៅ÷បុរសម្នាក់បានស្លា ប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុបន្ទាប់ពីបានបើករថយន្តរបស់ខ្លួនទៅបុកជាមួយនឹងរថយន្តធុនធំមិនចាំស្លាកលេខគេពីក្រោយពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង១០នាទីយប់ ថ្ងៃទី១២ៈខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវលេខ២១ បេ ក្នុងសង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សពជនរងគ្រោះដល់ពេលនេះនៅមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ រីឯរថយន្តម្ខាងទៀតខលមិនទាន់មាននរណាម្នាក់ស្គាល់និងចាំស្លាកលេខនោះទេ កម្លាំងសមត្ថកិច្ចកំពុងតែស្វែងរកនិងស្រាវជ្រាវដើម្បីឃាត់យកមកធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
យប់តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញជនរងគ្រោះបើករថយន្តកូរ៉ូឡា ពណ៌ទឹកប៊ិចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2H-8063 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១-បេ ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកជាមួយនឹងរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខ ពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តម្ខាងទៀតក៏បានព្យាយាមបើកគេចខ្លួនបាត់ស្រម៉ោល បន្សល់ទុកនូវតែរត់យន្តហើយនឹងសាកសពរបស់ជនរងគ្រោះតែប៉ុណ្ណោះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកក្រុងតាខ្មៅចុះមកធ្វើការវាស់វែងនិងយករថយន្តទៅរក្សាទុកនៅឯណាចរាចរណ៍ក្រុងតាខ្មៅជាបណ្ដោះអាសន្នរងចាំសាច់ញាតិយកលិខិតបញ្ជាក់និងកាតគ្រីឲ្យបានត្រឹមត្រូវសមត្ថកិច្ចនិងប្រគល់ទៅឲ្យក្រុមគ្រួសារវិញ។
ចំណែកសាកសពឬបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ទើបទាក់ទងទៅសាច់ញាតិនិងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments:
Post a Comment