ពលខ្មែរចូលលេងល្បែងជល់មាន់ភ្លូកទឹកភ្លូកដីនៅក្នុង”កាស៊ីណូ” ” ថ្មពេជ្រ ” ជាប់ព្រំដែនអន្តរជាតិក្អមសំណយ៉ាងអនាធិបតេយ្យ..! - SPN NEWS

ព័ត៌មានថ្មីៗ

Friday, January 14, 2022

ពលខ្មែរចូលលេងល្បែងជល់មាន់ភ្លូកទឹកភ្លូកដីនៅក្នុង”កាស៊ីណូ” ” ថ្មពេជ្រ ” ជាប់ព្រំដែនអន្តរជាតិក្អមសំណយ៉ាងអនាធិបតេយ្យ..!


 ខេត្តកណ្តាល៖ សង្វៀនជល់មាន់និងល្បែងសុីសងជាច្រើនទៀជ្រកក្រោមស្លាកនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ”កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងមានជនជាតិវៀតណាម និងខ្មែររាប់រយនាក់បានចូលលេងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដូចគ្មានវិធានការបង្រាប ។


តាមសេចក្តីរាយការណ៍នៅថ្ងៃទី១៤,០១,២០២២បានឲ្យដឹងថា៖ កាស៊ីណូនេះ នៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។

ជារៀងរាល់ថ្ងៃគេតែងតែឃើញជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់ចូលទៅលេងជល់មាន់ចាក់ភ្នាល់រហូតរាប់ម៉ឺនដុល្លារក៏មាន ។


តាមសេចក្តីរាយការណ៍ដដែលបានបន្តថា មូលហេតុដែលមានជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់អាចចូលលេងល្បែងនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ” នេះបាន ដោយសារមានមន្ត្រីយោធាថ្នាក់ធំម្នាក់ នៅពីក្រោយខ្នង និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និង សមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណតែម្តង ។


តែអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្វមិនធ្វើការចុះបង្ក្រាប។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ម្ចាស់កាស៊ីណូរត់ការក្រោមតុ ពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។ ទើប​បណ្តែតបណ្តោយ អោយ​លេង​យ៉ាង​សុខ​ស្រួលបែបនេះ ។  ហើយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្វកំពុងតែ ផ្គើន​និង​អានុ​សាស្ត្រ សម្តេច​តេជោ ហ៊ុន សែន ទៀតផង។


គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។


ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ជ្រកក្រោមស្លាក់កាស៊ីណូ” ថ្មពេជ្រ ” នេះសារព័ត៌មានយើងនៅថ្ងៃទី១៤,០១,២០២២នេះមិនទាន់សុំការបំភ្លឺរឺបកស្រាយពីមន្រ្តីពាក់ព័ន្វបានទេ។


ប្រជាពលរដ្ឋសូមណូមពរ សូមអោយឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលនិងលោកឧត្តមសេនីទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មានវិធានការណ៍ចុះបង្ក្រាបផង ពីព្រោះប្រជាពលរដ្ឋមានជំនឿពីការដឹកនាំល្អ និង ម៉ឺងម៉ាត់ របស់លោកស្នងការ នាពេលកន្លងមក។


ដើម្បីតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថា បើមានល្បែងសុីសងខុសច្បាប់ទាំងនេះហើយគឺតែងតែមានអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។


ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕

No comments:

Post a Comment

Pages