នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន លីណាត អភិបាលខេត្តក្រចេះស្តីទី អញ្ជើញដឹក នាំកិច្ចប្រជុំក្រុមការងារពិសេស លុបបំបាត់ជំងឺគ្រុនចាញ់សំរាប់ត្រីមាសទី២ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារពិសេស និងអង្គការជាដៃគូនានាផងដែរ ។
ក្នុងនោះដែល ឯកឧត្តម ប៉ែន លីណាត បានមានប្រសាសន៍បញ្ជាក់ថា ច្រើនឆ្នាំមកនេះ ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ។ តាមរយៈលទ្ធផលដែលបានបង្ហាញ ដោយមន្ត្រីជំនាញពីបញ្ហាគ្រុនចាញ់នេះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យទទួលបានជោគជ័យទៅតាមផែនការ ដែលបានដាក់ចេញ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដបានធ្វើការបេ្ដជ្ញាចិត្ដ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។
ឯកឧត្តម ប៉ែន លីណាត បានណែនាំដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារបញ្ហាប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹងពីជំងឺគ្រុនចាញ់ អ្នកពាក់ព័ន្ធពិសេសអាជ្ញាធរដែនដីជួយអប់រំឲ្យមានភាពទូលំទូលាយសម្រាប់ប្រជាពលរដ្ឋណែនាំបន្តតាមគ្រប់រូបភាពគ្រប់សកម្មភាព ដល់ប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់នៅតាមមូលដ្ឋានដែលមានការលំបាក ក្នុងការគ្រប់គ្រងទិន្នន័យប្រជាជនប្រឈមនឹងជំងឺគ្រុនចាញ់។ ជាពិសេសអាជ្ញាធរដែនដីជួយធ្វើក្នុងការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់ និងត្រូវធ្វើបច្ចុប្បន្នភាពសកម្មភាពអន្តរាគមន៍នានាដូចជាកាចែកមុង, អប់រំពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ ៕







No comments:
Post a Comment