ឯកឧត្តមឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ បានទទួលអំណោយពីក្រុមហ៊ុន ហ្វូដផេនដា ( Foodpanda ) សម្រាប់ទុកប្រើប្រាស់ពេលមានតម្រូវការចាំបាច់ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, June 29, 2022

ឯកឧត្តមឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ បានទទួលអំណោយពីក្រុមហ៊ុន ហ្វូដផេនដា ( Foodpanda ) សម្រាប់ទុកប្រើប្រាស់ពេលមានតម្រូវការចាំបាច់

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោកម៉ៅ តារា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង និងនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បានទទួលអំណោយពីក្រុមហ៊ុន ហ្វូដផេនដា ( Food panda ) មានម៉ាស់ចំនួន២០០ប្រអប់ ថង់យួរដៃ ១០០ថង់ ឆ័ត្រ០៤ដើម ដបបាញ់អាល់កុល២០ដប អាល់កុលចំនួន៦០លីត្រ និងទឹកសុទ្ធចំនួន៣០កេស។


ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ហ្វូដផេនដា Food panda ដែលបាននាំយកអំណោយដ៏ច្រើនជួយដល់រដ្ឋបាលខេត្ត ហើយអំណោយទាំងនេះរដ្ឋបាលខេត្តនឹងយកទុកប្រើប្រាស់ពេលមានតម្រូវកាចាំបាច់ ។

ឯកឧត្តមក៏ជូនពរដល់ក្រុមហ៊ុន Food panda កាន់តែមានអតិថិជនច្រើន និងពង្រីកវិសាលភាពកាន់តែច្រើនបន្ថែមទៀត ។


សូមបញ្ជាក់ក្រុមហ៊ុន ហ្វូដផេនដា ( Food panda ) គឺជាក្រុមហ៊ុនផ្នែកម្ហូបអាហារ ហើយជ្រើសរើសមុខម្ហូបរាប់សិបមុខ និងកុម្ម៉ង់ទិញតាមអនឡាញសម្រាប់ការដឹកជញ្ជូនដល់ផ្ទះ និងទីតាំងផ្សេងៗតាមការបញ្ជាទិញតាមអនឡាញ។ ទន្ទឹមនឹងនោះ foodpanda កម្ពុជាយើងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពម្ហូបអាហារ និងសេវាកម្មដឹកជញ្ចូន។




 

No comments:

Post a Comment

Pages