រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រសហគ្រាស គ្រឹស្ថានក្នុងខេត្តកំពង់ឆ្នាំង - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, March 2, 2023

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រសហគ្រាស គ្រឹស្ថានក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រសហគ្រាស គ្រឹស្ថានក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមឈិន សេងងួន អភិបាលរងខេត្ត តំណងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត, ស្នងរងការដ្ឋាននគរបាលខេត្តទទួលបន្ទុកការងារអន្ដោប្រវេសន៍ និងក្រុមការងារ, ស្នងរងកងរាជអាវុធហត្ថ, រដ្ឋបាលក្រុង ស្រុក, មន្ទីរអង្គភាពជុំវិញខេត្ត, និងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។ 


កិច្ចប្រជុំបានផ្សព្វផ្សាយអំពីសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស, សេចក្ដីជូនដំណឹងស្ដីពីការអនុវត្តវិធានការពិន័យអន្តរការណ៍ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទដែលមិនបានជូនដំណឹងស្ថាប័ននគរបាលមានសមត្ថកិច្ច ក្នុងរយៈពេល២៤ម៉ោងអំពីវត្តមានជនបរទេសដែលមកស្នាក់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន, ប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការណ៍ជាប្រាក់ចំពោះបុគ្គលប្រព្រឹត្តបទល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ និងបទបង្ហាញស្ដីពីការត្រួតពិនិត្យការប្រើប្រាស់ហត្ថពលកម្មបរទេសក្នុងខេត្តកំពង់ឆ្នាំង។ 


មានមតិក្នុងឧកាសនោះ ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត បានជម្រុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច បន្ដពង្រឹងការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅតាមផ្ទះជួល ផ្ទះសំណាក់ និងកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាសនានាក្នុងខេត្តកំពង់ឆ្នាំងដើម្បីធានាថាពួកគាត់ស្នាក់នៅ និងបំពេញការងារត្រឹមត្រូវតាមនីតិវិធីច្បាប់។








 

No comments:

Post a Comment

Pages