សិស្សចំនួន១៤នាក់ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម ខណៈកំពុងរៀននៅវិទ្យាល័យបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, March 2, 2023

សិស្សចំនួន១៤នាក់ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម ខណៈកំពុងរៀននៅវិទ្យាល័យបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មានករណីភ្ញាក់ផ្អើល នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានសិស្សានុសិស្សចំនួន ១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម។


យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងនៅថា សិស្សទាំង ១៥នាក់ ដែលមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមនោះមានសិស្សប្រុសចំនួន ២នាក់ និងសិស្សស្រីចំនួន ១៣នាក់ រៀនក្នុងវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយពីមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច និងអាណាព្យាបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។


យោងតាមកការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកកថ្មពួក បានឲ្យដឹងថា សិស្សទាំង ១៥នាក់នោះ តាមការសន្និដ្ឋាន មូលហេតុបណ្តាលមកពីការហូបអាហារមិនទៀងពេល បរិភោគទឹកមិនស្អាត សិស្សមួយចំនួនមានជំងឺប្រចាំកាយ ហើយអ្នកជំងឺជាមុខសញ្ញាដដែលៗ ដែលឆ្លាប់មានអាការៈបែបនេះកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃនេះក៏មានកើតមានជំងឺនោះទៀត ហើយមានអ្នកកើតជំងឺនេះថ្មីចំនួន ៧នាក់ សរុប គឺ១៥នាក់។


រហូតមកដល់រសៀល មានសិស្សចំនួន ១៣នាក់ មានអាការៈធម្មតាឡើងវិញ និងបានត្រឡប់ទៅលំនៅឋានហើយដែរ នៅសល់តែ ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕



 

No comments:

Post a Comment

Pages