រថយន្តព្រុស មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានផ្ទុះកង់ រ៉េចង្កូត ទៅបុករះម៉ូតូ០២គ្រឿង បណ្ដាលឲ្យយោធា ពីរនាក់ស្លាប់ រីឯសិស្សសាលាពីរនាក់ទៀត រងរបួសធ្ងន់ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, March 2, 2023

រថយន្តព្រុស មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានផ្ទុះកង់ រ៉េចង្កូត ទៅបុករះម៉ូតូ០២គ្រឿង បណ្ដាលឲ្យយោធា ពីរនាក់ស្លាប់ រីឯសិស្សសាលាពីរនាក់ទៀត រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យៈ  នៅថ្ងៃទី០១ ខែមិនាឆ្នាំ២០២៣  រថយន្តព្រុស មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានផ្ទុះកង់ រ៉េចង្កូត ទៅបុករះម៉ូតូ០២គ្រឿង បណ្ដាលឲ្យយោធា ពីរនាក់ស្លាប់ រីឯសិស្សសាលាពីរនាក់ទៀត រងរបួសធ្ងន់តាមបណ្ដោយផ្លូវជាតិលេខ៥  ភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។សមត្ថកិច្ចបានបន្តថាៈករណី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរក្នុងល្បឿនលឿនបានផ្ទុះកង់វាយចង្កូតទៅបុកជាមួយម៉ូតូ ពីគ្រឿង បុរសពីរនាក់ជាយោធា បើកបរម៉ូតូម៉ាកវ៉េវC110មួយគ្រឿងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯសិស្សសាលាពីរនាក់ស្រី បើកបរម៉ូតូ ម៉ាក់សង់C១២៥ពាក់ផ្លាកលេខ-ប-មានជ័យ-1U-6606 របួសធ្ងន់ បានកម្លាំងនគរបាលផ្នែកចរាចរណ៍នគរបាលក្រុងប៉ោយប៉ែតដឹកបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពី រថយន្តព្រុស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរមានគ្នា ៤ នាក់ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានផ្ទុះកង់ក្រោយ រ៉េចង្កូតទៅបុកម៉ូតូរះ ០២គ្រឿង ម៉ូតូបើកបរ ទិសដៅពីលិចទៅកើតក៏បានជួបគ្រោះថ្នាក់ត្រូវរថយន្តព្រុសបុក ស្លាប់បុរសពីរនាក់ជាយោធា វីឯងសិស្សសាលាពីរនាក់រោងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តរួចហើយ។

ករណីនេះ អ្នកសារព័ត៏មានយើងមិនទាន់ស្គាល់ឈ្មោះអ្នករងរបួស/អ្នកស្លាប់និងអ្នកបើកបរផងដែរ។

១-/ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅបើកបរដោយបុរសពីរនាក់ជាយោធា បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

២-/ម៉ូតូម៉ាកសង់បើកបរដោយសិស្សសាលាពីរនាក់ស្រី រោងរបួសធ្ងន់បានបញ្ជូនទៅជួយសង្គ្រោះនៅបន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់៖ ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ នេះ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែននគរបាលចរាចរណ៍  ដឹកនាំកម្លាំង ចុះធ្វើការពិនិត្យនិងវាស់វែងរួចក៏នាំយករថយន្តព្រុសនិងម៉ូតូ ២ គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕






 

No comments:

Post a Comment

Pages